ព្រឹត្តិការណ៍ជាតិៈ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានគណបក្សនយោបាយចំនួន ១០ ចូលរួម។គណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ ទូទាំង ៩៦ សង្កាត់ បានជ្រើសរើសយកទីតាំងកោះពេជ្រ នៅផ្នែកខាងជើង ដើម្បីជួបជុំអបអរសាទរ "មិទ្ទិញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៣។ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចូលរួមដឹកនាំការជួបជុំ នៅកោះពេជ្រ ដោយមានសកម្មជនប្រមាណ ១ម៉ឺននាក់ ពាក់អាវយឺតស និងមួករូបសញ្ញាទេវតា តំណាងគណបក្សប្រជាជនកម្ពុជា បានដង្ហែរក្បួនឆ្លាស់គ្នា តាមខណ្ឌទាំង ៩ នៅរាជធានីភ្នំពេញ។ គណបក្សសមរង្ស៊ី ជួបជុំ ហែក្បួនទ្រង់ទ្រាយធំ នៅថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ដោយជួបជុំ នៅសួនច្បារមុខវត្តបទុម។គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា នឹងជួបជុំនៅទីស្នាក់ការគណបក្ស នៅត្រឡោកបែក មុននឹងហែក្បួនឃោសនាបោះឆ្នោតនៅភ្នំពេញ។ ចំណែកគណបក្សនយោបាយ ៧ ផ្សេងទៀត ដែលបានចុះឈ្មោះ ដាក់បេក្ខជនចូលរួមការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ នៅថ្ងៃផ្តើមឃោសនាដំបូង នាថ្ងៃទី១៨ឧសភា ឆ្នាំ២០១២ បានសម្រេចថាមិនដង្ហែក្បួនឃោសនាតាមដងផ្លូវទេ។ ព្រឹត្តិការណ៍អន្តរជាតិៈ ១. យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ថា អ្នកដំណើរចំនួន ៣៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ដក្រុងបានធ្លាក់ចូលក្នុងទឹកទន្លេ។ ២. រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយ ដែលកំពុងជាប់ទោសនៅប្រទេសនេះ ក្រោយពេលដែលមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសនយោបាយមួយចំនួនធំក្រោមការធ្វើកំណែទម្រង់រួចមក។

សន្ទស្សន៍ថ្លៃទំនិញប្រចាំថ្ងៃទី​ ២១ ខែ ឧសភា ឆ្នាំ ២០១២ នៅលើទីផ្សារ តម្លៃម្ហូបអាហារ អង្ករផ្កាម្លិះ ៣២០០រៀល/គីឡូ ផ្កាខ្ញី ២៨០០រៀល/គីឡូ នាងម៉ិញ ២៤៨០រៀល/គីឡូ នាងខុន ២៤០០រៀល/គីឡូ ឆ្មាព្រហ្ម ២៥០០រៀល/គីឡូ ស្រូវIR ២០០០រៀល/គីឡូ ស្រូវចំរុះ ១៧៦០០រៀល/គីឡូ សាច់គោ ៣២០០០រៀល/គីឡូ សាច់ជ្រូក ១៨០០០រៀល/គីឡូ ត្រីរ៉ស់ ១២០០០រៀល/គីឡូ សាច់មាន់ ២០០០០រៀល/គីឡូ សាច់ទា ១៣០០០រៀល/គីឡូ ប្រហុកមានឆ្អឹង ៧០០០រៀល/គីឡូ ងៀតត្រីឆ្តោរ ៣៨២០០រៀល/គីឡូ។ គ្រាប់ធញ្ញជាតិ សណ្តែកបាយ ៦៥០០រៀល/គីឡូ សណ្តែកសៀង ៣០០០រៀល/គីឡូ សណ្តែកដីគ្រាប់ ៧៥០០រៀល/គីឡូ ល្ង ស ៦៤០០រៀល/គីឡូ ល្ង ខ្មៅ ៧៥០០រៀល/គីឡូ ខ្ទឹម ស ៣៥០០រៀល/គីឡូ គ្រាប់ស្វាយចាន់ទី ៦០០០រៀល/គីឡូ ពោតក្រហមលេខ២ ២០០០រៀល/គីឡូ ម្រេច ៣៥០០០រៀល/គីឡូ។ បន្លែ ប៉េងបោះ ១៥០០រៀល/គីឡូ ស្ពៃក្តោប ២៥០០រៀល/គីឡូ ត្រសក់ ២០០០រៀល/គីឡូ ត្រកួន ២០០០រៀល/គីឡូ ស្ករត្នោត ៣០០០រៀល/គីឡូ ស្ករស ៣៦៦០រៀល/គីឡូ អំបិល ១២០០រៀល/គីឡូ។ តម្លៃប្រេងឥន្ធនៈ សាំងស៊ុបពែរ ៥៦០០រៀល/លីត្រ សាំងធម្មតា ៥៣០០រៀល/លីត្រ ប្រេងម៉ាស៊ូត ៥០០០ រៀល/លីត្រ ប្រេងកាត ៥០០០រៀល/លីត្រ។ អត្រាប្តូរប្រាក់ ១ដុល្លារអាមេរិក ទិញចូល ៤០៧០ៀល លក់ចេញ ៤០៥០ៀល ១ដុល្លារអាមេរិក ទិញចូល ៣០,៩៥បាត លក់ចេញ ៣១,០៥បាត។ មាសគីឡូ ១តម្លឹង ទិញចូល ២.១១០ ដុល្លារអាមេរិក លក់ចេញ ២.១៣៥ ដុល្លារអាមេរិក៕
គ.ជ.ប.៖ ថ្ងៃដំបូងនៃការឃោសនាបោះ ឆ្នោតឃុំ សង្កាត់ មិនមានបាតុភាពអ្វីកើត ឡើងទេ...

ដោយៈ ហ៊ាង ចាន់រ៉ា

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ​.​ជ​.​ប​. )បាន​ចេញ​សេចក្តីប្រកាស​ជា​លាយលក្ខ ណ៍​អក្សរ ដោយ​សរុប​សកម្មភាព​ឃោសនា​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​១៨
...
កង​ទ័ពកូ​រ៉េខាង​ជើង​ចាប់ជ​ម្រិតអ្ន​កនេសា​ទចិ​ន ...

AFP: អ្នក​នេសាទ​ជនជាតិចិន២៩នាក់ ត្រូវបា​នកង​ទ័ពនៃ​​ប្រទេសកូ​រ៉េខាង​ជើង​ចាប់ជម្រិ​ត ​នៅ​ក្នុង​មហា​ស​មុ​ទ្រ​ដែ​លជាតំប​ន់មានជ​ម្លោះ ដោយ​ទាម​ទារឲ្យ​បង់ប្រា​ក់ចំ​នួន​១.២​លាន​យន់ ​​ស្មើនឹង១៩០​.០០០ដុល្លារ​អា​​មេ​រិក ទើបពួកគេព្រ​មដោះ​លេងមកវិញ​​។
...

ព័ត៌មានជាតិ


UNITE TO PROTECT AND SALVATION
THE PROPERTY OF HUMANITY


បទយកការណ៍

មតិសាធារណៈ

បទវិចាណកថាមាតុភូមិយើង



ភ្ជាប់ទៅកាន់គេហទំព័រដទៃ
ក្រៅស្រុក
ក្នុងស្រុក

free counters